ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចុះទៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដើម្បីជួបជាមួយអាជ្ញាធរមូលដ្ឋានដែលសមាសភាពចូលរួមមាន អភិបាលស្រុក មេឃុំគ្រប់ឃុំ មេភូមិគ្រប់ភូមិ សរុបចំនួន១៤៦នាក់

នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ឡៅ ឆន សមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងជាសមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងឯកឧត្តម នៅ សំ តំណាងរាស្រ្តមណ្ឌលខេត្តឧត្តរមានជ័យ បានអញ្ជើញចុះទៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដើម្បីជួបជាមួយអាជ្ញាធរមូលដ្ឋានដែលសមាសភាពចូលរួមមាន អភិបាលស្រុក មេឃុំគ្រប់ឃុំ មេភូមិគ្រប់ភូមិ សរុបចំនួន១៤៦នាក់ ដើម្បីផ្តល់នូវការងារគន្លឹះសំខាន់ៗ ចំពោះមុខមួយចំនួន ៖
១-ពង្រឹងការងារបង្ករបង្កើត ព្រោះថាពេលនេះជារដូវវស្សាហើយ។
២-ខិតខំអនុវត្តឱ្យបានល្អ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានរហ័ស ទាន់តាមតម្រូវការ លើការងារធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ ពិសេសយុវជនដែលគ្រប់អាយុ១៨ឆ្នាំ និងឱ្យពួកគាត់ត្រៀមទៅចុះឈ្មោះឆ្នោតនាពេលខាងមុខ។ ព្រោះនៅឆ្នាំ២០២២ ខាងមុខនឹងមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ សម្រាប់អាណត្តិទី៥ផងដែរ។
៣-បន្តយកចិត្តទុកដាក់អនុវត្តន៍ឱ្យមានប្រសិទ្ធភាពខ្ពស់ការងារភូមិ ឃុំ មានសុវត្តិភាព ដើម្បីប្រជាពលរដ្ឋរស់នៅបានដោយសុខសប្បាយ និងមានការជឿរជាក់កាន់តែខ្លាំងមកលើអាជ្ញាធរយើង។
៤-ត្រូវបន្ផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋ ឱ្យចូលរួមអនុវត្តន៍ឱ្យបានតឹងរុឹងបំផុតនូវវិធានការ ៣ការពារ ៣កុំ និង ២ ចូលរួម របស់ក្រសួងសុខាភិបាល ដើម្បីជៀសឱ្យបានអំពីការឆ្លងនូវជំងឺកូវីដ-១៩។ ក្នុងពេលនោះដែរ ឯកឧត្តម បានឧបត្ថម្ភជូនអ្នកចូលរួមទាំង នូវថវិកា ១នាក់ ចំនួន២មុឺនរៀលផងដែរ។